
អ្នកបង្កើតសិរីមង្គល
សិរីមង្គលបានផ្តល់ជូនលោកអ្នកនូវសេវាកម្មអាពាហ៍ពិពាហ៍ឈានមុខគេបំផុតនៅប្រទេសកម្ពុជា និងទទួលការ
គាំទ្រជាច្រើនពីអតិថិជននៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាលខេត្តនានា...។
ឆ្លងតាមបទពិសោធន៍អាពាហ៍ពិពាហ៍ផ្ទាល់ លោក ហ៊ឺ វីរៈ ជាមួយ លោកស្រី យី សុភា ដែលបច្ចុប្បន្ន លោក និង
លោកស្រី មានបុត្រ ៣នាក់ បានធ្វើអោយរូបលោក បង្កើតសេវាកម្មនេះឡើង។ តាមគំនិតផ្តួចផ្តើម លោក ហ៊ឺ វីរៈ
អគ្គនាយកសិរីមង្គល បានបណ្តាលឲ្យរូបលោក បង្កើតសេវាកម្មឈានមុខនេះឡើងព្រមទាំងបានផ្តល់ឪកាសការងារ
ដល់និស្សិតប្រមានជា ៣០០នាក់ មកពីបណ្តាលខេត្តនានាឲ្យចូលបម្រើការងារក្រៅម៉ោងផ្នែកសេវាកម្ម និងផ្នែកផ្សេងៗ
ជាច្រើន...។
ជីវិតកាលពីកុមារភាពរបស់លោក ក៏ដូចជាកុមារដទៃទៀតដែរ លោក ហ៊ឺ វីរៈ កើតនៅឆ្នាំ១៩៧៨ នៅ ភូមិដូនច្រែង
ឃុំ ព្រះនេត្រព្រះ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ដែលរូបលោកជាកូនច្បង ក្នុងចំនោមបងប្អូន៤នាក់ របស់
លោក ហ៊ឺ បាវី និងអ្នកស្រី សាយ សុផា។ បន្ទាប់ពីឆ្នាំ ១៩៧៩ ក្រុមគ្រួសាររបស់លោកបានមករស់នៅទីក្រុងភ្នំពេញ
ទាក់ទងជាមួយជីវិតតាំងពីកុមារភាព លោក ហ៊ឺ វីរៈ ត្រូវបានឪពុក ម្តាយ បញ្ជូនអោយទៅសិក្សានៅប្រទេស អូស្រ្តាលី
តាំងពីលោកចំរើនវ័យបាន ១៦ឆ្នាំ មកម្លេះ។ នៅកំឡុងឆ្នាំ ១៩៩៤ ដល់ ១៩៩៧ លោក ហ៊ឺ វីរៈ ទទួលបានសញ្ញាបត្រ
ទុតិយភូមិនៅគ្រិះស្ថានសិក្សាបណ្តុះបណ្តាល St. Jonhs Park នៃប្រទេស អូស្រ្តាលី។ បន្តពីឆ្នាំ ១៩៩៨ ដល់ ២០០២
លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងជំនួញនៅ Central Queensland University នៅប្រទេស
អូស្រ្តាលី។ លុះមកដល់ឆ្នាំ២០០៣ លោកទទួលបានវិញ្ញាបនបត្រវគ្គសុក្រឹតការជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល
នៅទីក្រុងភ្នំពេញចាប់ពីឆ្នាំ២០០៤ ដល់ ២០០៧ លោក ហ៊ឺ វីរៈ ទទួលបានសញ្ញាបត្រអនុបណ្ឌិតនៅCharles Stuart Universityនៃប្រទេសអូស្រ្តាលី។ នៅឆ្នាំ២០០៥ ដល់ ២០០៨ លោក ទទួលបានសញ្ញាបត្រអនុបណ្ឌិតមួយទៀតផ្នែក
នីតិរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយនៅឆ្នាំ២០០៩
លោកបានក្លាយទៅជាបេក្ខជនបណ្ឌិតនៅរាជបណ្ឌិតសភាផ្នែកវិទ្យាសាស្រ្តនយោបាយ។
ឆ្លងកាត់តាមរយៈការសិក្សាអស់រយៈពេល១៦ឆ្នាំ កន្លងមកនេះ លោកបានយកចំនេះដឹងដ៏សំបូរបែប ដែលលោកទទួល
ដើម្បីមកបំរើការជូន រាជរដ្ឋាភិបាល នៅក្នុងក្រសួង សាធារណការ និងដឹកជញ្ជួន នៅក្នុងតួនាទីជាអគ្គាធិការរងនៃ
អង្គភាពអធិការដ្ឋាន៕
សកម្មភាពយ៉ាងសកម្មនៅក្នុងសង្គមខ្មែររបស់ក្រុមហ៊ុន សិរីមង្គល
យើងបានចូលរួមក្នុងសហគមន៍ជាច្រើនសកម្មភាពនៅក្នុងឪកាសសំខាន់ៗមានដូចជា ការចូលរួមផ្តល់ចំនីអាហារ និង
អំណោយដល់អ្នកជំងឺរបេង និងអ្នកជំងឺអេដស៍នៅមន្ទីរពេទ្យ រុស្សី។ ការចូលរួមសម្អាតបរិស្ថានតាមឆ្នេរសមុទ្រនាថ្ងៃ
ដែលសិរីមង្គលបានប្រារព្ធខួបលើកទី១ និងទី២......មួយវិញទៀត សិរីមង្គល បានរៀបចំកម្មវិធីផ្តល់ក្តីសង្ឃឹមថ្មី និងលើក
ទឹកចិត្តដល់ទណ្ឌិតចំនួនពីរលើក នៅមន្ទីរពន្ធនាគារ ខេត្តកណ្តាល។ ជាពិសេសនោះលោក អគ្គនាយក សិរីមង្គល បាន
ផ្តល់អំណោយជាសម្ភារៈការិយាល័យជួនដល់ រាជបណ្ឌិត្យសភាកម្ពុជា។