ដំណឹងជ្រើសរើសបុគ្គលិក
សិរីមង្គល ផ្ដល់ជូនលោកអ្នកនូវសេវាកម្មអាពាហ៍ពិពាហ៍ឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះដោយស្វែងយល់ពីតម្រូវការទីផ្សារក្នុងស្រុក ស្របជាមួយគំនិតបង្កើនប្រាក់ចំណូល និងបទពិសោធន៍ការងារដល់និស្សិតនៅតាមបណ្ដាមហាវិទ្យាល័យនានា សិរីមង្គល ផ្តល់ឱកាសការងារតាមរយៈការជ្រើសរើសបុគ្គលិកក្រៅម៉ោង មកបម្រើការងារផ្នែក ពិធីការ អ្នកចាប់ទឹកក និងអ្នករៀបចំភេសជ្ជៈ នៅតាមពិធីមង្គលការ ក៏ដូចជាពិធីនានាផ្សេងទៀត។
· លក្ខខណ្ឌជ្រើសរើស ៖
- ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ
- បុរសត្រូវមានកំពស់ចាប់ពី
o ១,៧០ម៉ែត្រ ឡើងទៅ សម្រាប់ពិធីការ
o ១,៦៥ម៉ែត្រ ឡើងទៅ សម្រាប់អ្នកចាប់ទឹកកក និងអ្នករៀបចំភេសជ្ជៈ
- នារីត្រូវមានកំពស់ចាប់ពី ១,៥៥ម៉ែត្រ ឡើងទៅ
- ត្រូវមានរូបសម្បត្តិសមរម្យ
- ត្រូវមានអត្តចរិកសុភាពរាបសារ ស្មោះត្រង់ ហ្មត់ចត់ និងអត់ធ្មត់នឹងការងារ
- ត្រូវមានកំរិតវប្បធម៌ ៖ សញ្ញាបត្រទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
- ពេលវេលាធ្វើការ ៖ ព្រឹក និង ល្ងាច
បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍លើការងារនេះ អាចផ្ញើប្រវត្តិរូប រួមជាមួយរូបថត ៤x៦ មកកាន់ការិយាល័យ សិរីមង្គល ស្ថិតនៅអគារ លេខ ១១ ផ្លូវ ២៣០ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ព័ត៌មានលំអិតបន្ថែមអាចទាក់ទងមកកាន់ទូរស័ព្ទលេខ ០១០ ៧០៣ ៧០៣ ឬ ០៧០ ៧០៣ ៧០៣ ឬអាចទាក់ទងតាមរយៈអ៊ីម៉ែល info@sereimongkul.com.kh or hrs@sereimongkul.com.kh ៕
សំគាល់ ៖ បេក្ខជន និងបេក្ខនារី ត្រូវសរសេរឲ្យបានច្បាស់លាស់ដោយបញ្ជាក់ពី តួនាទី ពេលវេលាធ្វើការ អាសយដ្ឋាន លេខទំនាក់ទំនង នៅលើ ស្រោមសំបុត្រ ឬតាមរយៈអ៊ីម៉ែល។